全日本空輸(ANA)は今月9日、4月12日より始まったプノンペン・成田便の運休期間を7月31日まで延長すると発表しました。
カンボジアの入国時の水際対策強化も相まって、カンボジア・日本両国に関わる多くの人の往来が、引き続き困難な状況が続くことが予想されます。

また、今月8日の報道によるとANAホールディングスの片野坂社長は、新型コロナウイルスの影響で需要が激減している国際線を中心に不採算路線を削減する方針を明らかにし、今後、具体的な削減路線を詰めて新しい事業計画を7月末にも公表するとのことです。

カンボジア日本人会は、カンボジア日本人商工会(JBAC)と共に同便の一刻も早い再開と直行便の路線維持に向けた想いを、ANA関係者の方々に伝えることにし、署名活動はカンボジア日本人会とJBACの連名で実施中。

署名期間は2020年6月25日(木)正午までです。
集まった署名は、カンボジア日本人会にてとりまとめ、同便の利用状況や今回の事態に対する企業への影響などさまざまな声とともに、ANAプノンペン支店を通じて、東京のANA本社に届けられます。

日本人以外の方でもご署名いただけます。
ぜひともご友人やご家族にもご協力・シェアいただきたく、よろしくお願いいたします。

早期再開の嘆願ではありますが、今回の署名は、今後の直行便存続及び運行機(機体のタイプ)の決定にも意味があり、とても重要な署名となっております。

以下のURLより署名にご協力いただけます。

日本語 ( change.org )


Khmer ( google form )

ការប្រមូលហត្ថលេខាដើម្បីស្នើសុំការបើកជើងហោះហើរ ANA ភ្នំពេញ-ណារីតា ឡើងវិញក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ស្ដីអំពីការពន្យាររយៈពេលផ្អាកជើងហោះហើរត្រង់ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០។ ដោយសារតែបញ្ហាដូចដែលបានរៀបរាប់ខាងលើ គួបផ្សំនឹងវិធានការបង្ការការពារការឆ្លងរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) របស់ភាគីកម្ពុជាដែលងាយនឹងទទួលរងការប្រែប្រួលនោះ គេរំពឹងថាកត្តាទាំងនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានមួយចំនួននាពេលពេលអនាគត ដល់ការធ្វើដំណើរទៅវិញទៅមករបស់មនុស្សជាច្រើនដែលពាក់ព័ន្ធជាមួយប្រទេសទាំងពីរ ប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលអាចផ្ដល់ផលលំបាកផ្សេងៗចំពោះជីវភាពប្រចាំថ្ងៃ រួមទាំងការងាររបស់ពួកគេ។លើសពីនេះទៅទៀត យោងតាមរបាយការណ៍នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ លោក Katanozaka ប្រធានក្រុមហ៊ុន ANA Holdings បានបញ្ជាក់អំពីគោលនយោបាយស្ដីពីការកាត់បន្ថយទិសដៅហោះហើរមួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដោយសំអាងទៅលើជើងហោះហើរអន្តរជាតិដែលតម្រូវការមានការថយចុះយ៉ាងគំហុកដោយសារការជះឥទ្ធិពលអវិជ្ជមាននៃវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ព្រមទាំងនៅពេលអនាគតនឹងមានការដាក់សម្រេចចេញដោយជាក់លាក់នូវការកាត់បន្ថយទិសដៅហោះហើរ និងប្រកាសជាសាធារណៈអំពីផែនការអាជីវកម្មថ្មីនៅចុងខែកក្កដា ឆ្នាំ ២០២០។យោងតាមបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ សមាគមជនជាតិជប៉ុននៅកម្ពុជា (សូមសរសេរកាត់ថាសមាគមជនជាតិជប៉ុនចាប់ពីប្រយោគខាងក្រោមទៅ) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (សូមសរសេរកាត់ថា JBAC ចាប់ពីប្រយោគខាងក្រោមទៅ) បានយល់ដឹងច្បាស់អំពីវិធានការការពារ និងប្រឆាំងការឆ្លងរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ព្រមទាំងស្ថានភាពបច្ចុប្បន្ននៃវិស័យអាកាសចរណ៍ដែលកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ក៏ប៉ុន្តែយើងខ្ញុំសម្រេចចិត្តស្នើសុំដល់លោក លោកស្រី អ្នកនាង កញ្ញា អ្នកទាំងអស់គ្នា មេត្តាចូលរួមចុះហត្ថលេខា ដើម្បីយកហត្ថលេខាទាំងអស់នេះជូនដល់ភាគីពាក់ព័ន្ធ ANA ទាំងអស់ ដោយក្នុងបំណងអោយភាគីពាក់ព័ន្ធ ANA ទាំងអស់ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបន្តការហោះហើរត្រង់ភ្នំពេញ-ណារីតាឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងរក្សាផ្លូវ ក៏ដូចជាទិសដៅហោះហើរត្រង់ភ្នំពេញ-ណារីតា។រយៈពេលប្រមូលហត្ថលេខា គឺរហូតដល់ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ វេលាថ្ងៃត្រង់។ ហត្ថលេខាដែលប្រមូលបានទាំងអស់ នឹងត្រូវរៀបចំអោយមានរបៀបរាបរយ រួមជាមួយនឹងមតិយោបល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ជើងហោះហើរត្រង់ភ្នំពេញ-ណារីតា និងស្ថានភាពបច្ចុប្បន្ន ដោយសមាគមជនជាតិជប៉ុន ហើយនឹងត្រូវបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុនអាកាសចរណ៍ ANA តាមរយៈសាខា ANA ភ្នំពេញ។លោក លោកស្រី អ្នកនាង កញ្ញា អ្នកទាំងអស់គ្នាអាចចូលរួមចុះហត្ថលេខាបានដោយសេរី បើទោះបីជាលោក លោកស្រី អ្នកនាង កញ្ញា អ្នកទាំងអស់គ្នាមិនមែនជាសមាជិកនៃសមាគមជនជាតិជប៉ុន ឬមិនមែនជាសមាជិក JBAC ឬក៏មិនមែនជាជនជាតិជប៉ុនក៏ដោយ។ យើងខ្ញុំសង្ឃឹមថា យើងខ្ញុំ រួមជាមួយលោក លោកស្រី អ្នកនាង កញ្ញា អ្នកទាំងអស់គ្នាអាចផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ ដើម្បីសម្រេចបំណងតាមតម្រូវការជាបន្ទាន់របស់គ្រប់ៗគ្នា។ សូម លោក លោកស្រី អ្នកនាង កញ្ញា អ្នកទាំងអស់គ្នា ចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងមេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។ សូមអរគុណ៕សមាគមជនជាតិជប៉ុននៅកម្ពុជា, សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC)リンクGoogle Docs 

 
We will request ANA to resume direct flight btw JP-KH asap with your signature by JBAC and JACAM.
Let's share the URL with your friends and family!